ក្តៅៗ ជួយទៀតហើយ! ឃើញអ្នកកំពង់ចាមឆេះផ្ទះ លោកស្រី ទ្រី ដាណា និងស្វាមី ផ្ដល់ជំនួយ និងមុខរបរជាថ្មី
1 min read
ហេតុការណ៍អគ្គីភ័យមួយបានលេបត្របាក់អស់ទ្រព្យសម្បត្តិ របស់លោកស្រី សួ សេងហៀង ដែលជាម្ចាស់ដេប៉ូមួយរូបនៃក្រុមហ៊ុន ដាណា ទ្រី។ បន្ទាប់ពីដឹងដំណឹងនេះភ្លាម លោកស្រី ទ្រី ដាណា បានរូតរះនាំយកជំនួយជាស្បៀងអាហារ របស់របរប្រើប្រាស់ សំលៀកបំពាក់ ដើមទុនជាផលិតផល និងថវិកា សរុបជាង ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។
ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងនៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដំណឹងនេះក៏បានដឹងដល់អ្នកស្រី លីណា ដែលជាម្ចាស់ដេប៉ូខេត្តកំពង់ចាម ត្បូងឃ្មុំ ដោយនាំយកអំណោយដែលជាកម្លាំងសាមគ្គីក្រុម ទៅជួយមួយចំនួនធំ និងរាយការណ៍មកកាន់លោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុន។
លោកស្រី ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានចុះទៅដល់ទីតាំងផ្ទាល់នៅថ្ងៃទី១៣ ខែសីហានេះ ដោយនាំយកនូវអង្ករ សម្ភារៈប្រើប្រាស់ តង់សម្រាប់ជ្រក ផលិតផលដែលជាដើមទុនចាប់ផ្ដើមជាថ្មីជាង ២ពាន់ដុល្លារ ព្រមទាំងផ្ដល់ថវិកាសុទ្ធ ៣០០០ដុល្លារបន្ថែម ដើម្បីឱ្យលោកស្រី សួ សេងហៀង អាចចាប់ផ្ដើមជីវិតជាថ្មី។
លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា ទោះបីថវិកានេះមិនស្មើនឹងទំហំនៃការខូចខាត តែវាអាចជួយអ្នកស្រី សួ សេងហៀង ចាប់ផ្ដើមជាថ្មីបាន។ លោកស្រីបានផ្ដល់កម្លាំងចិត្តដល់តំណាងអាជីវកម្មនៅខេត្តកំពង់ចាមរូបនេះ ឱ្យមានការតស៊ូ កុំអស់សង្ឃឹម ព្រោះរឿងរ៉ាវវាបានកើតឡើងរួចទៅហើយ។ ក្រៅពីលោកស្រី ទ្រី ដាណា តំណាងអាជីវកម្ម NNP ផ្សេងទៀត ក៏បានចែករំលែកផ្ដល់ភាពកក់ក្ដៅដល់អ្នករងគ្រោះផងដែរ។
គួរបញ្ជាក់ដែរថា លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវគេស្គាល់ថា ជាអ្នកមានចិត្តសប្បុរសមួយរូបនៅកម្ពុជា ដោយប្ដីប្រពន្ធអ្នកទាំង២ តែងចែករំលែកដល់អ្នកខ្វះខាតនៅគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។ បើងាកមកជំនួញវិញ ប្ដីប្រពន្ធចិត្តធម៌នេះ ជាម្ចាស់ហាងពេជ្រនៅព្រែកព្នៅ និងជាម្ចាស់ក្រុមហ៊ុន ដាណា ទ្រី ដែលនាំចូលផ្ដាច់មុខនូវគ្រឿងសម្អាងម៉ាក NNP៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖