លោកយាយ BaBa Vanga !! ពិការភ្នែកគ្រូទាយទេវតា ទស្សន៍ទាយថាឆ្នាំ២០២១សត្វនាគដ៏មហិមាបង្ហាញខ្លួន នៅប្រទេស…(មានវីដអូ)
1 min read
Baba Venga នាងត្រូវបានគេហៅថានីស្ត្រូម៉ាម៉ានៃតំបន់បាល់កង់ ឬហៅថាជាគ្រូហោរាទសទាយពិភពលោក។ នាងបានព្យាករណ៍ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំជាច្រើនដែលក្រោយមកបានបង្ហាញថាព្រឹត្តិការណ៍ទាំងនោះគឺជាការពិតទាំងអស់។
លោកយាយ Baba Venga កើតក្នុងឆ្នាំ ១៩១១ ហើយនាងបានពិកាភ្នែកនៅអាយុ ១២ ឆ្នាំ ហើយលោកយាយBaba Venga ក៏បានស្លា.ប់ក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែមុនពេលគាត់ស្លា.ប់គាត់បានធ្វើការព្យាករណ៍ជាប្រវត្តិសាស្ត្រដូចជា
ការបែកបាក់នៃសហភាពសូវៀតការវាយប្រហារ ៩/១១ (២០០១) មរណភាពរបស់ម្ចាស់ក្សត្រីដាយអាណានៃប្រទេសអង់គ្លេស (១៩៩៧) គ្រោះមហន្តរាយឆេនបូលីនិងរលកយក្សស៊ូណាមិរបស់ជប៉ុន (២០០៤) ។
ការទស្សន៍ទាយរបស់បាបាវ៉េណាពិតជាអស្ចារ្យខ្លាំងណាស់។ មានការគួរឱ្យចាប់អារម្មណ៍មួយដែលការលើកឡើងរហូតដល់ 5079 នៅក្នុងការព្យាករណ៍របស់នាងគឺជាឆ្នាំដែលពិភពលោកនឹងត្រូវបញ្ចប់។
ហោរាBaba Vengaនៃប្រទេសប៊ុលហ្គារីបានធ្វើការព្យាករណ៍គួរឱ្យភ្ញាក់ផ្អើលថានៅឆ្នាំ ២០២១ នឹងមានគ្រោះធំមួយកើតឡើង រឿងនេះអាចប៉ះពាល់ជាខ្លាំងទៅដល់ធនធានមនុស្សលើផែនដីយើងនេះ
មានការរញ្ជួយពីលើមេឃ ឬជាខ្យល់កន្ត្រាក់នៅលើមេឃធ្វើអោយមនុស្សក្តៅ នឹងធប់ដង្ហើមខុសធម្មតា។ យោងតាមការព្យាករណ៍មួយទៀតថានៅឆ្នាំ ២០២១ អាចម៍ផ្កាយនឹងធ្លាក់លើតំបន់ជុំវិញប្រទេសរុស្ស៊ី។
មិនត្រឹមតែប៉ុណ្ណោះវានឹងមានគ្រោះថ្នាក់ដល់ការបញ្ចប់ពិភពលោកដោយសារគ្រោះមហន្តរាយធម្មជាតិ។ប៉ុន្តែនៅក្នុងគ្រោះថ្នាក់នោះក៏ត្រូវបានវាយប្រហាពីសារធាតុគីមីហើយដែលពិសេសនោះគឺស្ថិតនៅបរិវេនអឺរ៉ុប។ ហោរាBaba Venga ក៏បានអះអាងដែលថា នៅក្នុងអំឡុងពេលនេះអត្ថិភាពនៃទ្វីបអ៊ឺរ៉ុបអាចឈានដល់ទីបញ្ចប់ប៉ុន្តែមិនទាន់ចប់ដោយងាយបែបនេះទេ។
ក្នុងនោះហោរាBaba Vengaបាននិយាយថា នឹងមានក្រុមឃាតកម្មលើលោក វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការព្យាករណ៍របស់ហោរាBaba Vengaនៅឆ្នាំ ២០២១នេះ អឺរ៉ុបនឹងឆ្លងកាត់ស្ថានភាពសេដ្ឋកិច្ចមិនល្អ។
នៅក្នុងនោះនឹងមានការឃុបឃិតធ្វើឃាតប្រធានាធិបតីរុស្ស៊ី វ្លា៉ឌីមៀ ពូទីន។ ហានិភ័យនៃជីវិតរបស់គាត់នឹងកើនឡើងនៅតាមព្រំដែននៃប្រទេសរបស់ខ្លួនហើយបញ្ហានេះអាស្រ័យលើលោកពូទីនជាអ្នកសម្រេចចិត្តដោយខ្លួនឯង។
ក្នុងក៏មានរឿងដែលគួរឱ្យចាប់អារម្មណ៍មួយអំពីការព្យាករណ៍របស់ហោរាBaba Vengaបាននិយាយថាប្រទេសចិននឹងកាន់កាប់ពិភពលោកនេះ ហើយចិនគឺជានាគយក្សនឹងកាន់កាប់មនុស្សជាតិផងដែរ។
ហើយហោរាBaba Vengaបាននិយាយបន្តទៀតថា មាននាគយក្សបីនឹងរួបរួមគ្នា។ យោងតាមអ្នកវិភាគថានាគយក្សគឺជាចិនដែលបានក្លាយជាមហាអំណាចនៃពិភពលោកពិតប្រាកដ។
ដោយនាគយក្ស ២ទៀត មានន័យថារុស្ស៊ី និងឥណ្ឌាបន្ទាប់ពីចិន។ ក្នុងនោះមនុស្សមួយចំនួននឹងមានរូបិយប័ណ្ណពណ៌ក្រហមចាយគ្រប់គ្នា នោះជាលុយ ១០០ យ័ននិង ៥,០០០ រូលគឺពណ៌ក្រហមឆេះតែម្តង៕ប្រភព៖ aajtak.in
អត្តបទ៖ខ្មែរសាយ