រំលឹកអតីតកាលដំបូងមិនភ្លេចពេលតស៊ូ លោកស្រី ទ្រី ដាណា និងស្វាមី ចុះលក់ផលិតផលខ្លួនឯង…
1 min read
ក្នុងនាមជាម្ចាស់ក្រុមហ៊ុន និងជាម្ចាស់ហាងពេជ្រដែលកំពុងល្បីឈ្មោះខ្លាំងលើពិភពជំនួញ លោកស្រី ទ្រី ដាណា មិនបានសម្រាក ឬបញ្ឈប់សកម្មភាពឡើយ ហើយថែមទាំងយួរកន្ត្រកដើរផ្សព្វផ្សាយលក់ផលិតផលដោយខ្លួនឯងទៀតកាលពីថ្ងៃទី៣ ខែកញ្ញា នៅម្ដុំផ្សារត្រពាំងព្រាយ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា ថាការធ្វើបែបនេះ គឺដើម្បីរំលឹកប្រវត្តិតស៊ូ និងចងចាំមិនភ្លេចនូវការចាប់ផ្ដើមពីចំណុចសូន្យ។លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់បែបនេះថា៖ “ថ្ងៃនេះមករំលឹកប្រវត្តិកាលពី ជិត១០ឆ្នាំមុន មិនមែនគ្រប់យ៉ាងបានមកងាយស្រួលនោះទេ នេះគឺជាសកម្មភាពជីវិតពិតជិត ១០ឆ្នាំមុនរបស់នាងខ្ញុំ។ ហើយអ្វីដែលប្លែកសម្រាប់រូបខ្ញុំនោះគឺ
ពេលនេះខ្ញុំគឺជាអ្នកលក់មាសពេជ្រនិងម្ចាស់ក្រុមហ៊ុនម្នាក់។ប៉ុន្តែខ្ញុំមករំលឹករឿងកន្លងមក ដែលជីវិតរបស់ខ្ញុំធ្លាប់ឆ្លងកាត់ វាមិនមែនជារឿងងាយស្រួលទេរយៈពេលជិត ១០ឆ្នាំមុនមកនេះខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម្រាប់រូបខ្ញុំ ដូច្នេះគ្រប់រូបភាពទាំងអស់វានៅក្នុងការចងចាំរបស់ខ្ញុំ ចង់ជម្រាបប្រាប់បងប្អូនថាខ្ញុំជាមនុស្សម្នាក់ដែល
ចេញរកស៊ីចាប់ពីចំណុចសូន្យ (គ្មានលុយ)ដោយមិនមានអ្នកណាជួយឬក៏មិនមានអ្នកណាទំនុកបំរុងអ្វីទាំងអស់។ការតស៊ូគ្រប់យ៉ាងសុទ្ធសឹងតែទទួលបាននូវភាពជោគជ័យ បើសិនជាយើងចេះអត់ធ្មត់តស៊ូមានទំនួលខុសត្រូវនៅលើអ្វីដែលយើងកំពុងតែធ្វើ។ ចំពោះរូបខ្ញុំផ្ទាល់តែម្ដងនៅពេលដែលខ្ញុំមើលរូបភាពនេះហើយខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួន ព្រោះវាសនារបស់មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមើលមិនឃើញ។
បើយើងត្រឡប់ទៅមើលជិត10ឆ្នាំមុនវិញមិនមានអ្នកណាម្នាក់ចង់រាប់អានយើងឡើយ(ព្រោះយើងក្រ)មកដល់បច្ចុប្បន្ននេះយើងមិនខ្វះទេញាតិ នៅពេលដែលយើងមានបានដូច្នេះសាររបស់ខ្ញុំសូមផ្ញើទៅកាន់បងប្អូនមួយចំនួនតូចឲ្យខិតខំប្រឹងប្រែងតស៊ូឡើងការប្រឹងប្រែងតស៊ូ ស្មោះត្រង់ ទំនួលខុសត្រូវនឹងនាំយើងអោយស្គាល់នូវភាពជោគជ័យ៕