សង្គម៖ គួរំលឹកផងដែលថាមានហេតុការណ៍ដរន្ធត់មួយនៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ក្នុងបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានករណីធ្វើអត្ត.ឃា.តលេបថ្នាំសម្លា.ប់ខ្លួនចំនួន០១លើ ៖
ក្នុងនោះបានឲ្យដឹងដែលថាសពនារីខាងលើមានឈ្មោះ ស្រ៊ុន យ៉ាហ្រេទីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ។
នេះបើតាមដំណើររឿងដោយស្តាប់តាមការបកស្រាយពីប្រភព បានអោយដឹងពី ឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវជាយាយរបស់សពរងគ្រោះ អោយដឹងថាចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិ
ហើយរូបខ្ញុំ(ជាយាយ)តែងតែធ្វើការអប់រំឃាត់មិនអោយដើរលេងច្រើនតែគាត់មិនដែលស្តាប់រូបខ្ញុំឡើយ រហូតនៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់ខ្ញុំបានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀតតែ
រូបខ្ញុំឃាត់មិនអោយចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់ខ្ញុំក៏ឡើងគេងក្នុងបន្ទប់បាត់ទៅ។ លុះដល់ម៉ោងកើតហេតុខាងលើរូបខ្ញុំក៏ហៅចៅស្រីតែមិនឆ្លើយតបក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លា.ប់ក្នុងបន្ទប់បាត់ទៅហើយដោយ
ឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។ បច្ចុប្បន្ននេះក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វីឡើង និង សំណូមពរយកស.ពចៅស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដើម្បីធ្វើតាមប្រពៃណីខ្មែរ។
ក្រោយពីហេតុការណ៍មួយនេះបានធ្វើឲ្យក្មេងស្រីខាងលើបាត់បង់ជីវិត ស្រាប់តែមានមិត្តភ័ក្ររបស់នាងយកវីដេអូដែលមិត្តរបស់នាងមើលហើយយំគ្រប់គ្នាដោយសារអាណិតនាងណាស់ ដែលនាងបាននិយាយពាក្រក្នុងចិត្តមកទាំងអស់ប្រាប់មិត្តរបស់នាងបែបនេះថា៖