កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលបណ្តឹងតាមទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់ និងម្តាយជនរងគ្រោះថា មានករណី-រំ-លោ-ភ-ជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចស្រែម្អមស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីបានទទួលព័ត៌មាននេះហើយលោកអធិការបានចាត់កម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំសាលាក្រៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅកន្លែងកើតហេតុ។ ជនសង្ស័យឈ្មោះង៉ែត វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនប្រសិទ្ធភាពក្រេឌីត រស់នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ចំណែកជនរងគ្រោះឈ្មោះ ជ.ស.ផ.ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិភ្នំស្ពង់ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។តាមប្រភពពីសមត្ថកិច្ចបានទទួលបណ្ដឹងតាម ទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានមកទារលុយនៅផ្ទះជនរងគ្រោះ
ហើយជនរងគ្រោះបានប្រាប់ទៅជនសង្ស័យថា ពុកម៉ែខ្ញុំមិននៅទេ ដោយឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពចាប់រំ-លោ-ភទៅលើជនរងគ្រោះបានសម្រេច និងបានគំ-រា-មទៅលើជនរងគ្រោះមិនឲ្យស្រែកបើស្រែកប្រយ័ត្ន។
តាមមន្ត្រីនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើយកមកសួរនាំជនសង្ស័យបានសារភាពនៅមុខកម្លាំងជំនាញ ខ្លួនបានប្រព្រឹត្តទៅលើជនរងគ្រោះពិតប្រាកដមែន និងក្រោយពីសួរនាំរួចក៏បាននាំខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕