កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន ភេសជ្ជៈ ប៊ូសស្រ្តង បានរៀបចំ មហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ BOOSTRONG POWER TO WOMEN FESTIVALដើម្បីស្វែងរកបុរសខ្លាំងជាជ័យលាភី ឈ្នះរង្វាន់ឡានថ្មី ១គ្រឿង។
ព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូងនេះ បានធ្វើឡើងនៅ នៅមុខមហោស្រពទីក្រុងកោះពេជ្រ ហើយក្នុងចំណោមជើងខ្លាំងចូលរួមប្រកួតនោះ ក៏មានកីឡាករ ព្រំ សំណាង ផងដែរ។
ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញ ចុងក្រោយសល់តែ២គូប៉ុណ្ណោះ គឺ កីឡាករ ព្រំ សំណាង និងគូស្នេហ៍មកពីខេត្តតាកែវ។ ២គូនេះ ប្រើពេលរហូតដល់ទៅ៨ម៉ោងទៅហើយ នៅតែរកអ្នកឈ្នះ មិនទាន់ឃើញទៀត។
ទោះយ៉ាងណា ពេលវេលាចុងក្រោយនោះ គេបានរកឃើញ ព្រំ សំណាង ខុស លក្ខខណ្ឌ បច្ចេកទេស ត្រូវធ្លាក់មកលេខ២ បានរង្វាន់ម៉ូតូ ខណៈគូស្នេហ៍មកពីខេត្តតាកែវ ជាប់លេខ១ ឈ្នះរង្វាន់រថយន្ត១គ្រឿងនោះ។
អ្វី ដែលកាន់តែអស្ចារ្យនោះ, ក្រោយរកឃើញជើងខ្លាំងផ្ដួលព្រំ សំណាង រួចមក ស្រាប់តែមានដំណឹងល្អថា កីឡាករ ព្រំ សំណាង ក៏ត្រូវបានក្រុមហ៊ុន Mazda សម្រេចផ្ដល់រថយន្ត១គ្រឿង ផងដែរ ក្រោយ មើល
ឃើញ ពី ការ តស៊ូរបស់រូបគេ និង តែងតែ នាំ ជ័យជម្នះ លើក មុខមាត់ វិស័យ ប្រដាល់ គុន ខ្មែរ ក៏ ដូច ប្រទេស ជាតិ នោះ។ ដូច្នេះទាំងលេខ១ និងលេខ២ សុទ្ធតែទទួលបានរង្វាន់រថយន្ត Mazda ដូចគ្នា។
ងាកមកកីឡាករ វង្ស ណយ ឯណេះ វិញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះវីដេអូ បីភរិយាមាឌឡើងធំ ហើយទម្លាក់ចុះវិញភ្លាមៗ។ នៅក្នុងវីដេអូនោះ វង្ស ណយ បាននិយាយទាំងសើច កខឹក ថា ឥឡូវបងប្អូន សុំអ្នកណាទម្លាក់មុនបានឡាន។
តាមរយៈវីដេអូនេះ អ្នកគាំទ្រ ចូលទៅខំមិនទាំងអស់សំណើចថា «បងណយឯងសូន្យពិន្ទុ, បាន១០នាទីអត់មើលទៅ, ធ្លាក់ប្រពន្ធគ្រេចចង្កេះឥឡូវហើយអាយដល, 5នាទី ទន់ជង្គង់, គេអោយបីស្រ្តី មិនមែនអោយបីជ្រូកទេ
សុំទោសបងណយប្អូននិយាយលេងទេ, កុំថាឡើយរង្វាន់ឡាន រង្វាន់៨លានដុល្លារក៏អាប្អូនណយឯងលើកមិនបានកន្លះម៉ោងផង បើមាឌធំម្លឹងៗនោះដាច់ខ្យល់ហើយ»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖