យុវតីម្នាក់បានចា-ក់-ខាងប្រុសស្ទើរដាច់.កបន្ទាប់ពីរួម-ភេ-ទរួច នៅក្នុងខ្ទមចាំចម្ការមួយកន្លែង ក៏ប្រទូសរ៉ាយដណ្ដើមទូរស័ព្ទពីខាងប្រុសឲ្យលុបវីដេអូ អា-ស-អា-ភា-ស-ចាស់ៗកន្លងមក។ ហេតុការណ៍នេះកើតឡើងនៅចំណុចខ្ទមចាំចម្ការស្វាយ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល វេលាម៉ោង១២:២០នាទី រសៀល។
ជនរងគ្រោះជាបុរសមានឈ្មោះ ឬទ្ធី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ ឯជនសង្ស័យ មានឈ្មោះថា ស្រីពេជ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការក្រុមហ៊ុនឆ្នោតឡូតូ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យទីតាំងកន្លែងកើតហេតុជាទីកន្លែងរួម-ភេទបានឲ្យដឹងថា កន្លងមក ឈ្មោះ ស្រីពេជ (ជនសង្ស័យ) និងឈ្មោះ ឬទ្ធី (ជនរងគ្រោះ) ធ្លាប់ទំនាក់ទំនងស្រឡាញ់គ្នាចាប់ពីឆ្នាំ ២០១៥ មកម្លេះ ទើបតែនៅក្នុងឆ្នាំនេះ ឈ្មោះ ស្រីពេជ និងឈ្មោះ រ៉ី រិទ្ធី អ្នកទាំងពីរមានភាពរកាំរកូសនឹងគ្នា តែនៅមានការ Chat ទាក់ទងគ្នាតាម Telegram ទៅវិញទៅមកធម្មតា។
លុះនៅថ្ងៃកើតហេតុ ឈ្មោះ ស្រីពេជ និង ឈ្មោះ ឬទ្ធីបាន Chat តាម Telegram ណាត់ជួបគ្នានៅចំណុចខ្ទមចាំចំការស្វាយស្ថិតក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល នៅវេលាម៉ោង ៩:៣០នាទី ឈ្មោះស្រីពេជ ទៅដល់កន្លែងណាត់ជួបបានឃើញសង្សារខ្លួននៅអង្គុយចាំមុន ហើយអ្នកទាំងពីរ ក៏បានអង្គុយជជែកគ្នាលេងនឹងបានហូបបាយកញ្ចប់ជាមួយគ្នា ដែលជាបាយរបស់ឈ្មោះស្រីពេជ យកទៅធ្វើការ ក្រោយហូបបាយរួចអ្នកទាំងពីរក៏បានរួម-ភេ-ទជាមួយគ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយរួមភេទរួចអ្នកទាំងពីរ មានការឈ្លោះដណ្ដើមទូរស័ព្ទពីគ្នាដោយសាខាងប្រុស ធ្លាប់បាន Chat រូបភាព-អា-ក្រា-តរបស់មិត្តស្រីនៅជាមួយខ្លួនគេកន្លងមក ទើបនាងប្រតាយប្រតប់ដណ្ដើមទូរស័ព្ទយកមកមើល ពេលកំពុងប្រតាយប្រតប់គ្នាឈ្មោះស្រីពេជ ឃើញកូនកាំបិតចិតបន្លែសៀតនៅជញ្ជាំងខ្ទម ក៏យកមកចា-ក់ទៅលើមិត្តប្រុសបណ្ដាលឲ្យរងរបួស.ក។
ពេលនោះខាងប្រុសក៏បានរត់ចេញពីខ្ទមសំដៅទៅផ្ទះឈ្មោះនួន ណែត ដោយខាងស្រី រត់តាមពីក្រោយកាន់កូនកាំបិតបានចម្ងាយប្រហែលជា ២០ម៉ែត្រ ក៏គ-ប់-កំា-បិតចោលរត់តាមប្រុស ក្នុងបំណងតាមហៅ ជូនទៅពេទ្យ។
ពេលនោះឈ្មោះនួន ណែត បានឌុបម៉ូតូជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម ហើយត្រូវបានមន្ទីរពេទ្យបង្អែក ស្រុកល្វាឯម បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕