រាជធានីភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់ ត្រូវបានឪពុកម្តាយ ក្មេងស្រីម្នាក់ចា.ប់ខ្លួនយកមកប្រគល់ឲ្យនគរបាល ខណ្ឌច្បារអំពៅបន្ទាប់ពី យុវជនរូបនោះ បានរួ.មរ័កជាមួយកូនស្រីគាត់ជាច្រើនដង។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងជាង ១ថ្ងៃត្រង់ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ភ ឆ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ២៥អឺសូន្យ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកក្មេងស្រីរងគ្រោះ ទើបតែមានអាយុ១៤ឆ្នាំ (អនីតិជន)ប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា យុវជនសង្ស័យនិងក្មេងស្រី រងគ្រោះបានទំនងទំនង និងស្រឡាញ់គ្នា ហើយកាលពីអំឡុងខែកក្កដា គូស្នេហ៍ អនីតិជននេះបាននាំគ្នាទៅច្រៀងខារ៉ាអូខេ ដែលពេលនោះ បានរួ.ម.រ័.ក.គ្នាក្នុងបន្ទប់ខារ៉ាអូខេនោះ បានសម្រេចម្តង បន្ទាប់មកក៏ណាត់គ្នារួ.ម.រ័.ក. ក្នុងខារ៉ាអូខេដដែលខាងលើនេះបាន២ដងទៀត។
សមត្ថកិច្ចបន្តទៀតថា លុះបន្ទាប់មកទៀត យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះបានឌុបគ្នាដើរលេងដល់ពាក់កណ្ដាលអាធ្រាត រួចក៏នាំគ្នាឡើងឋានសួគ៌នៅផ្ទះយុវជនសង្ស័យទៀត ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយមកម្តាយក្មេងស្រី រងគ្រោះក៏ដឹងពីរឿងនេះ លុះវេលាកើតហេតុឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ចាប់ឃាត់ខ្លួនយុវជន សង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ ច្បារអំពៅតែម្តង។
ក្រោយពេលចាប់ខ្លួន យុវជនសង្ស័យត្រូវបាន ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕