ឈរនៅកន្លែងកម្មង់អាហារ លោក ឌី បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញភរិយារបស់គាត់ ដែលបានស្លាប់អស់រយៈពេល ៧ឆ្នាំមកហើយ។ គាត់បាននិយាយយ៉ាងខ្លាំងថា “នីយ៉ា មែន..!?” ហើយការឆ្លើយតបរបស់នារីម្នាក់នោះគឺមិនដូចអ្វីដែលបានរំពឹងទុក។
កាលពី ៧ឆ្នាំមុន ប្រពន្ធរបស់គាត់បានស្លាប់ភ្លាមៗបន្ទាប់ពីការគាំងបេះដូង ដែលធ្វើឱ្យ ឌី សោកសៅយ៉ាងខ្លាំង។ គូស្វាមីភរិយាដែលគាត់បានរៀបការ 5 ឆ្នាំ ប្រពន្ធរបស់គាត់បានបន្សល់ទុកកូនពីរនាក់ ដើម្បីឱ្យគាត់មើលថែ។
ដោយសារការស្រឡាញ់ភរិយាខ្លាំងពេក ធ្វើឱ្យអោយ ឌី មិនបានគិតពីការរៀបការម្តងទៀតទេ ប៉ុន្តែរស់នៅដើរតួនាទីជាឱពុកផង ជាម្ដាយផង ដើម្បីចិញ្ចឹមកូន។ វាមិនងាយស្រួលទេសម្រាប់លោក ឌី ក្នុងការថែរក្សាកូនទាំងពីរ ប៉ុន្តែគាត់នៅតែព្យាយាមដើម្បីកូនៗ។
ខួប៧ឆ្នាំដែលប្រពន្ធគាត់ចែកឋានទៅ ហើយគាត់បាននាំកូនៗ របស់គាត់ទៅផ្សារទំនើបដើម្បីទិញរបស់របរ។ ប៉ុន្តែគ្រាន់តែឈរនៅកន្លែងលក់អាហារភ្លាម គាត់មានការភ្ញាក់ផ្អើលពេលឃើញប្រពន្ធរបស់ប្រពន្ធគាត់ ដែលបានបាត់បង់ជីវិតអស់រយៈពេល ៧ឆ្នាំកន្លងមកនេះ។
គាត់នៅតែសម្លឹងមើលនាងដើម្បីច្បាស់ក្នុងចិត្ត ហើយបានដើរតាមនាងរួចក៏ស្រែកឡើងថា៖នីយ៉ា? តើអ្នកមែនទេ? នារីម្នាក់នោះបានងាកមកមើល គ្រាន់តែឃើញ ឌី ភ្លាម នាងក៏ងាកក្បាលត្រឡប់ទៅវិញភ្លាម ដើម្បីរត់ចេញពី ឌី ។ ឌី មានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញថា នាងកំពុងកាន់ដៃបុរសម្នាក់ទៀត និងកាន់ដៃក្មេងប្រុសអាយុ 3 ឆ្នាំម្នាក់។ បុរសជាប្តីបាននិយាយថា
តើអ្នកគឺជា នីយ៉ា មែនទេ? ហេតុអ្វីបានជាយ៉ាងនេះ? តើអ្នកមិនបានស្លាប់ទេកាលពី 7 ឆ្នាំមុន? អ្នកនិយាយមកថា អ្នកមិនស្លាប់ទេ? តើខ្ញុំខុសអ្វី? ឌី បាននិយាយហើយចាប់ដៃ នីយ៉ា។ នីយ៉ា បានតបដោយតក់ស្លុតថា តើអ្នកកំពុងនិយាយអំពីអ្វី? ខ្ញុំមិនស្គាល់អ្នកទេ ចេញឱ្យឆ្ងាយទៅ។
បុរសដែលត្រូវជាប្ដីថ្មីរបស់ នីយ៉ា បានទាញដៃរបស់ ឌី ចេញហើយហាមឱ្យប៉ះប្រពន្ធរបស់គេ រួចបាននិយាយថា នាងគឺជាប្រពន្ធរបស់ខ្ញុំ!ភរិយារបស់ឯងបានស្លាប់ជាយូរណាស់មកហើយ ខ្ញុំនិងនាងមានកូនជាមួយគ្នាហើយ។ ខ្ញុំសូមប្រាប់ឯងគ្មានអ្វីដែលលាក់លៀមទៀតទេ នាងធ្លាប់ជាអតីតប្រពន្ធរបស់ឯង កាលពី ៧ឆ្នាំមុន
តែនាងបានស្រឡាញ់ខ្ញុំ ដូច្នេះការស្លាប់របស់នាងគ្រាន់តែចង់ចេញពីឯងតែប៉ុណ្ណោះ។ ឌី សួរថា ហេតុអ្វីបាននាងធ្វើបែបនេះចំពោះខ្ញុំ? តើនាងមិនបានគិតពីកូនៗទេអី?នីយ៉ា បានតបវិញដោយខ្លី ខ្ញុំធ្លាប់ស្រាលញ់អ្នក ដូច្នេះកូនពីរនាក់នេះ ខ្ញុំឱ្យអ្នក ពួកគេរស់ជាមួយអ្នកប្រសើរជាង។
ខ្ញុំមិនចង់និយាយអ្វីច្រើនតទៅទៀតទេ ខ្ញុំត្រូវចេញទៅហើយ។ នីយ៉ា បានទាញដៃ ឌី ចេញម្ដងទៀត ហើយក៏ចាកចេញទៅ បន្សល់នៅបេះដូងខ្ទេចខ្ទាំរបស់ ឌី ដែលខំរក្សារហូតមក ឥឡូវទទួលបានការខកចិត្ត និងក្នុងចិត្តថា ប្រសិនបើនាងចង់មានថ្មី ហេតុអ្វីមិនលែងលះជាមួយគេ ចាំបាច់ធ្វើដូច្នេះ? ប្រហែលជាខ្ញុំគួរតែភ្លេចពីថ្ងៃនេះហើយ គិតថានាងបានស្លាប់ ដូច្នេះអ្វីគ្រប់យ៉ាងត្រូវបានរសាត់ឆ្ងាយ។ កូនៗ របស់នាងបានរងទុក្ខច្រើនហើយ គាត់មិនចង់ឱ្យពួកគេដឹងថាមានម្ដាយដែលអត្មានិយមបែបនេះឡើយ៕