តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានក្មេងស្រីអាយុ ១៣ឆ្នាំត្រូវជនសង្ស័យចំនួន២នាក់ចាប់នាងរំ-លោ-ភ-ជាបន្តគ្នា ខណៈក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះទៅមើលការប្រគំតន្ត្រីនៅក្នុងភូមិ ហើយនាងបានទៅបត់ជើងតូចក្បែរមាត់ព្រៃ ក៏ត្រូវជនសង្ស័យ ២នាក់ចាប់អូសចូលសាលារួចធ្វើសកម្មភាពរំ-លោ-ភបានសម្រេចជាបន្តបន្ទាប់ កាលពីវេលាម៉ោង ៧យប់ នៅស្រុកអង្គរជ័យ ខេត្តកំពត។
មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះទៅមើលការប្រគំតន្ត្រីនៅក្នុងភូមិ លុះបានមួយសន្ទុះនាងក៏ដើរទៅបត់ជើងតូចនៅមាត់ព្រៃក្បែរនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ឈ្មោះកុសល ចាប់ដៃនាងអូសចូលក្នុងសាលាមួយកន្លែង រួចធ្វើសកម្មភាពរំ-លោ-ភ-រហូតបានសម្រេច។
ក្រោយពីឈ្មោះកុសល ចាប់-រំ-លោ-ភនាងបានសម្រេចរួចហើយ ស្រាប់តែឈ្មោះ វី ម្នាក់ទៀតដែលជាអ្នកឈរយាមផ្លូវឲ្យឈ្មោះកុសល ប្រព្រឹត្តបទល្មើសនោះបានស្ទុះទៅចាប់អូសនាងយកទៅរំ-លោ-ភ នៅក្នុងព្រៃជាប់ ជើងភ្នំក្បែរសាលានោះដែរ ពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំង ២នាក់បានគេចខ្លួនបាត់ ។
ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ដែលជនសង្ស័យម្នាក់ឈ្មោះ វី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅស្រុកអង្គរជ័យ ខេត្តកំពត និងជនសង្ស័យម្នាក់ទៀតឈ្មោះសុកល អាយុ ១៧ឆ្នាំរស់នៅភូមិជាមួយគ្នា។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះភក្តី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាបក្ខពួកជនសង្ស័យទាំង២នាក់ខាងលើ និងជាអ្នកលបមើលគេប្រព្រឹត្តបទល្មើស មិនរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីខាងលើនេះសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីវេលាម៉ោង ៣រសៀល ហើយសមត្ថកិច្ចបានចាត់កម្លាំងតាមស្វែងរកចាប់ខ្លួនជនសង្ស័យផងដែរ៕