បរទេស៖ រឿងរ៉ាវមួយបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតមានការចាប់អារម្មណ៍ រំជួលចិត្ត ហើយក៏អាណិតខ្លាំងដែរ ពេលបានឃើញបុរសម្នាក់ស្លៀកឈុតកាន់ទុក្ខពណ៌ខ្មៅសុទ្ធ ជាសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍ ជាមួយមិត្តស្រីក្នុងកម្មវិធីបុណ្យស.ពរបស់នាង
ហើយបង្ហោះរូបភាពរបស់ពួកគេ នៅលើទំព័រហ្វេសប៊ុក។ កូនកំលោះជាអ្នកផលិតកម្មវិធីទូរទស្សន៍ឈ្មោះថា Chadil Deffy បានពាក់មួក និងស្លៀកពាក់ឈុតអាវធំ បំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ឲ្យកូនក្រមុំរបស់ខ្លួនឈ្មោះ Ann Kamsuk ដែលកំពុងតែដេកស្ដូក ទាំងក្តី
សោកសៅបំផុត នៅឯពិធីបុណ្យនៅខេត្តសុរិន្ទ ប្រទេសថៃ។ រឿងរ៉ាវអំពីបុរសខាងលើ រៀបការជាមួយមិត្តស្រីដែលស្លា. ប់ទៅហើយ អមជាមួយរូបភាពស្លៀកពាក់ឈុតកម្មវិធីបំពាក់ចិញ្ចៀនលើម្រាមដៃមិត្តស្រីមុនពេលបូជានេះ ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម យ៉ាងឆាប់រហ័ស
ហើយវាបានក្លាយជារឿងមួយ ដែលត្រូវបានមហាជនលើកមកយកនិយាយស្ទើរតែគ្រប់ទីកន្លែង ដោយបង្ហាញពីក្តីអាណិតជាខ្លាំងចំពោះគូស្នេហ៍របស់អ្នកទាំង២។ កូនកំលោះដដែល បានបញ្ជាក់ពីក្តីស្រឡាញ់យ៉ាងធំធេងរបស់គាត់ចំពោះមិត្តស្រី ដែលបានស្លា. ប់ទៅឈ្មោះ Sarinya។
អ្វីដែលធ្វើឱ្យមិត្តភក្តិរបស់គាត់រំជួលចិត្តទៀតនោះគឺ Deff បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គាត់ ដោយអញ្ជើញមិត្តភក្តិ មកចួលរួមពិធីមង្គលការរបស់ខ្លួនជាមួយមិត្តស្រីកុំបីខាន នៅឯព្រះវិហារក្នុងខេត្តសូរិន្ទ ដោយសារជិតដល់ថ្ងៃរៀបការ បែរជាកូនក្រមុំស្លា. ប់ដោយសារគ្រោះថ្នាក់ទៅវិញ។ គូស្នេហ៍មួយគូនេះ រស់នៅជាមួយគ្នា អស់រយៈពេលជាង ១០ ឆ្នាំមកហើយ៕