នារីម្នាក់បានរត់ទៅប្ដឹងសមត្ថកិច្ចខេត្តសៀមរាប ឲ្យជួយស្វែងរកយុត្តិធម៌ បន្ទាប់ពីចាញ់ល្បិចចូលអន្ទាក់ប្រុសព្រាន ២នាក់ រៀបចំឡើង ដើម្បីល្បួងនាងយកទៅរួ-ម-ភេ-ទក្នុងព្រៃមួយកន្លែងនៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុង ក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរបុគ្គលិកធ្វើការនៅហាងមួយកន្លែង មានទីលំនៅកំណើត ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចំណែកជនសង្ស័យមានចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ២៤ឆ្នាំ កម្ពស់ ១៧០m មាឌធំ សម្បុសច្រមុះស្រួចភ្នែកធំៗ ពាក់អាវយឺត ពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំស៊េរី មិនចាំស្លាកលេខ។
តាមកំណត់ហេតុបន្ថែមថា ដើមហេតុដំបូងជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឈឺធ្ងន់ឲ្យនាងទៅជួយមើល ប៉ុន្តែជនរង គ្រោះប្រាប់ថា មិនមានម៉ូតូជិះក៏ឲ្យជនសង្ស័យមកយក ដើម្បីទៅមើលមិត្តភ័ក្កដែលឈឺ។
នៅពេលជនសង្ស័យទៅយកជនរងគ្រោះក៏បានឌុបមកដល់ចំណុចកើតហេតុជនសង្ស័យបាន ធ្វើសកម្មភាពចាប់រំ-លោ-ភ-បូក រហូតបានសម្រេចតែម្ដង។ ក្រោយធ្វើសកម្មភាព បានសម្រេចជនសង្ស័យទាំង២ នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសួរនាំដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕