ពិតជាមិនធម្មតាទេ បានរៀបការទទួលស្គាល់ពីមេបាចាស់ទុំទាំងសងខាងត្រឹមត្រូវ អស់រយៈពេល ៩ឆ្នាំ និងមានកូនទៀត ដល់ចុងក្រោយបែរជាទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងពេលកំពុងដោះសម្លៀកបំពាក់ ស្រាប់តែប្តីទៅទាន់ថតជាភស្តុតាងប្តឹងសមត្ថកិច្ចចាប់ខ្លួនទាំង ២នាក់ នាំទៅប៉ុស្តិ៍ កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក នៅបន្ទប់ជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ស្ត្រីជាប្រពន្ធខាងលើមានឈ្មោះ ខ-ស-ន អាយុ ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ ឯប្តីឈ្មោះ ទ.ស.រ អាយុ ៥៥ឆ្នាំ ជាមន្ត្រីរាជការ មានកូន ២នាក់ (ប្រុសម្នាក់) ក្នុងបន្ទុកគ្រួសារ។
ចំណែកភាគីប្រុសក្មេងមានឈ្មោះ ម-ណ-រ អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ាជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ស្វាយរៀង។
តាមដើមបណ្តឹងបុរសជាប្តីបានឲ្យដឹងថា ដូចជាជ្រុលពេកហើយ ស្រីអីមិនចេះខ្មាសអៀន បានប្តីរៀបការត្រឹមត្រូវ តាមផ្លូវច្បាប់តាមប្រពៃណី អស់រយៈពេល ៩ឆ្នាំមកហើយ មានទាំងកូន ២នាក់ទៅធ្វើការងារជាកម្មការនីរោងចក្រ លេងហ្វេសប៊ុក យូរៗបែរជាបែកគំនិតផិតក្បត់លួចមានសាហាយស្មន់ តាមទាន់លើកទី១ គ្មានភស្តុតាងគ្រប់គ្រាន់សង្ស័យអប់រំប្រដៅឲ្យឈប់ តែមិនស្តាប់។
ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុនេះ មើលទៅទឹកមុខខាងស្រី មុនរៀបចេញពីផ្ទះដូចខុសប្លែកអារម្មណ៍ដូចពុះ កញ្ជ្រោលស្លន់ស្លោកាន់តែសង្ស័យ ពេលដែលប្រពន្ធទាញម៉ូតូ ជិះចេញពីផ្ទះមកបាត់ថាទៅធ្វើការ បាត់មួយសន្ទុះសង្ស័យណាស់ ក្រែងស្លន់ប្រញាប់ទៅកន្លែងចាស់ផ្ទះជួលប្រុសក្មេង។
ធ្វើដំណើរមកតាមដល់បន្ទប់ប្រុសក្មេងក្នុងភូមិព្រៃល្វាធា-ក់រុញទ្វារចូលមើលពុទ្ធោ ដោះសម្លៀកបំពាក់ចេញអស់រលីង ២នាក់ សាហាយស្មន់មែនច្បាស់នឹងភ្នែក មិនអាចប្រកែកបាន ថតទុកជាភស្តុតាង ជៀសវាងប្រកែកទៀត រាយការណ៍ប្តឹងប៉ូលិសចុះទៅឃាត់ខ្លួនប្រពន្ធ និងសាហាយស្មន់ នាំទៅប៉ុស្តិ៍ ប្តឹងទាមទារជំងឺចិត្ត ។
តាមសម្តីភាគីខាងស្រីជាប្រពន្ធវិញ នៅពេលនេះទោះជាប្រកែក ក៏លែងចេញដែរ កុំថាឡើយឃើញនឹងភ្នែក ប្តីថតរូបទុកជាភស្តុតាងទៀត គ្រាន់តែប្រាប់ថា មកនិយាយគ្នាលើកចុងក្រោយជាមួយប្រុសក្មេង បន្ទាប់ពីបែក រឿងប្តីដឹងកន្លងមក ចំពោះការរួមមេត្រីនឹងគ្នាជាមួយសាហាយស្មន់ខាងស្រីលាក់លៀ ម មិនធ្វើការបំភ្លឺឡើយ តែប្រាប់ថា ស្គាល់គ្នាយូរខែមកហើយ ក្រោយពីប្តីតាមទាន់ ឃើញច្បាស់នឹងភ្នែកទោះជាប្រកែក ក៏គេមិនជឿដែរ ។
ចំណែកតួអង្គប្រុសក្មេងបានសារភាពថា ស្គាល់ស្រឡាញ់គ្នាលួចលាក់ អស់រយ:ពេល ៦ខែកន្លងមកហើយ ខណ:ដែលធ្វើការងារ នៅរោងចក្រហុងវ៉ាជាមួយគ្នា ហើយមួយរយៈកន្លងមកប្តីរបស់ស្រីស្នេហ៍ ដឹងម្តងហើយ ថែមទាំងមកព្រមាន ផ្តាច់ការទំនាក់ទំនង តែខាងស្រីចេះតែមករក ទីបំផុតក៏មានរឿងផ្ទុះនៅព្រឹកនេះតែម្តង។
ខណ:ដែលវត្តមានភាគីទាំង ៣នៅប៉ុស្តិ៍ប៉ូលិស ភាគីខាងប្តីប្តឹងចោទប្រកាន់ផិតក្បត់លួចមានសាហាយទាមទារនូវជំងឺចិត្ត និងប្រកាន់ជំហរមួយ លែងទទួលយកប្រពន្ធ ជាស្រីបែបនេះហើយឲ្យប្រុសក្មេងយកចុះ បង់តែជំងឺចិត្ត ហើយប្រគល់ឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី៕