កុំចេះតែហ៊ាន! ស្គាល់គ្នាតាមហ្វេសប៊ុកបាន១ខែ ពេលជួបឃើញស្អាត សុំនាងរៀបការ ដល់យប់ផ្សំដំណេក ប្រពន្ធមិនឲ្យសោះ ពេលដឹងការពិត យំមិនចេញ…
បណ្តាញសារព័ត៌មានឥណ្ឌូនេស៊ីថ្មីៗនេះបានរាយការណ៍ពីករណីដ៏ចម្លែកបំផុតរបស់បុរសអាយុ ៣១ ឆ្នាំម្នាក់ ដែលបានរៀបការជាមួយនារីម្នាក់ ដែលគាត់ស្គាល់តាមអ៊ីនធឺណេត ក្រោយមកទើបដឹងថានាង គឺជាប្រុស បន្ទាប់ពីរៀបការបានពីរថ្ងៃ។ បុរសនោះឈ្មោះថា Muh រៀបការជាមួយនឹង Mita ដែលស្គាល់នាងតាមហ្វេសប៊ុកមួយខែ។ បន្ទាប់ពីទាក់ទងគ្នាស្គាល់ចិត្តគ្នា ល្អូកល្អើននឹងគ្នា អ្នកទាំងពីរក៏សម្រេចចិត្តជួបគ្នានៅពិភពខាងក្រៅ។ ពួកគេបានផឹកកាហ្វេជាមួយនឹងគ្នា ហើយបុរសវ័យ ៣១ឆ្នាំរូបនោះថែមទាំងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងថ្វីបើរូបរាង និងសំឡេងរបស់នាង Mita គួរឱ្យសង្ស័យក៏ដោយ។ នាងមើលទៅស្អាត និងរម្យទុំណាស់ …