មុខរបរកំពុងពេញនិយម! រកលុយបានច្រើន សេវាដឹកជញ្ជូន 1ម៉ោង 300$ ហើយថែមទាំងបានលុយធីបទៀត…
បរទេស៖ពិតជានឹកស្មានមិនដល់ដោយឃើញមានការចែករំលែករូបភាពជាច្រើនសន្លឹកដោយឃើញថាមានការដឹកជញ្ជូនសា.កស.ព តាមម៉ូតូមើលទៅពិតជាគួរឲ្យអានិតអាសូរដែលបានកើតឡើងនៅប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិកឯណោះ។ យោងតាមប្រភពពត៏មានបានឲ្យដឹងថានៅសាធារណរដ្ឋកុងហ្គោគឺមានការដឹកជញ្ជូនសាកសពទៅកាន់កន្លែងធ្វើពិធីបុណ្យដោយមានរុំសាកសពនឹងក្រណាត់ដឹកតាមម៉ូតូដែលជាទម្លាប់របស់ពួកគេហើយមានភាពងាយស្រួលអ្វីដែលសំខាន់នោះគឺថាការដឹកជូនដល់គ្រួសារនៃស.ពនេះមានតម្លៃរហូតដល់ ៣០០ ដុល្លាសហរដ្ឋអាមេរិកត្រឹមមួយម៉ោង ។ ទោះបីជាមានទីតាំងស្ថិតនៅដាច់ស្រយ៉ាលយ៉ាងណាក៍ដោយ សម្រាប់ការដឹកជញ្ជូនសាកសពត្រូវបានគេធ្វើឡើងដោយការប្រើប្រាស់រថយន្តឬក៍យាន្តជំនិះផ្សេងទៀតដែរ ដោយមានការបិទបាំង តែសម្រាប់ប្រជាជននៅតំបន់ទាំងនេះវិញពួកគាត់ពិតជាគួរអោយអាណិតខ្លាំងណាស់ដោយត្រូវដឹកសាកសពតាមម៉ូតូទៅវិញ។វាគឺជារឿងរ៉ាវដែលបានកើតឡើងនៅប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក។ កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់រស់នៅប្រទេសកេនយ៉ា បានចែករំលែកនូវរូបភាពដែលគួរអោយព្រឺឆ្អឹងខ្នងដែលបានបង្ហាញពីរបៀបដែលអ្នកស្រុកនៅសាធារណរដ្ឋកុងហ្គោ ដឹកជញ្ជូនសាកសពទៅកាន់កន្លែងធ្វើពិធីបុណ្យ។ អ្នករស់នៅក្នុងតំបន់បានរុំសាកសពនឹងក្រណាត់ហើយចងរិតយ៉ាងតឹងដឹកតាមម៉ូតូឆ្លងកាត់តាមផ្លូវសាធារណៈដូចដែលគេដឹករបស់របរផ្សេងទៀតអញ្ចឹងដែរ។នេះគឺជាទម្លាប់របស់អ្នកដែលរស់នៅប្រទេសនេះ។ គេមានសេវាកម្មដឹកជញ្ជូនសាកសពទៅដល់កន្លែងតែម្តង។ ដោយសារតែវាមានភាពងាយស្រួលចំពោះគ្រួសារនៃសពពួកគេភាគច្រើនបានជ្រើសរើសយកនូវជម្រើសមួយនេះ។ចំពោះតម្លៃវិញវាអាចរហូតដល់ ៣០០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនរយៈពេលមួយម៉ោង។ យោងតាមអ្នកស្រុកដែលបានដឹងពីរឿងរ៉ាវនេះពួកគាត់បានបង្ហើបថា មុខរបរនេះរកលុយបានច្រើនណាស់ដោយក្រុមគ្រួសារជាធម្មតាបានចំណាយលុយច្រើនទៅលើអ្នកបើកបរ …