នារីម្នាក់ ចុកពោះ ពេទ្យថាខ្នែងពោះវៀនកម្រិតធ្ងន់ បើមិនគិតគូរទេ ៣ថ្ងៃក្រោយអាចបាត់បង់ជីវិត តែទៅដល់ថៃបែរចេញលទ្ធផលផ្ទុយស្រឡះ ១៨០ដឺក្រេ
ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីម្នាក់បាននិយាយថាខ្លួនឯង ហាក់ដូចជារស់ឡើងវិញម្ដងទៀត ព្រោះពេទ្យនៅខ្មែរ ពិនិត្យឃើញជំងឺខ្នែងពោះវៀនធ្ងន់ធ្ងរ រហូតឡើងខ្ទុះទៅហើយ ដោយបញ្ជាក់ថា បើមិនប្រញាប់វះកាត់ទេ ៣ថ្ងៃខ្ទុះនោះនឹងបែកធ្លាយស្លា..ប់មិនខាន។ ប៉ុន្តែពេលប្រញាប់ប្រញាល់ទៅព្យាបាលនៅថៃ ស្រាប់តែគ្រូពេទ្យ រកឃើញលទ្ធផលមិននឹកស្មានដល់ ហើយផ្ទុយស្រឡះពីការបញ្ជាក់របស់គ្រូពេទ្យនៅខ្មែរ។ដោយឡែក តាមម្ចាស់គណនី Facebook ដែលមានឈ្មោះ Morokort Hel បានសរសេររៀបរាប់ថា៖ «ជីវិតថ្លៃអាយុមិនទាន់អស់! ពេលនេះជីវិតខ្ញុំដូចកើតមកម្ដងទៀត …