ម្ចាស់ផ្ទះគាំង! មកចតឡានបាំងចំពីមុខផ្ទះរាល់ថ្ងៃដល់ថ្ងៃមួយដាច់ចិត្តសួរដឹងហើយហួសចិត្ត…(មានវីដេអូ)
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយបានបង្ហោះសារថា៖ «រឿងដែរខ្ញុំហួសចិត្តទាំងព្រឹកនៅបុរីផ្ទះខ្ញុំ ឡានពណ៌ទឹកក្រូចនេះបានចតមុខផ្ទះខ្ញុំស្ទើរជារៀងរាល់ថ្ងៃជាប់គ្នា មានម្តងនោះខ្ញុំបានហៅអោយគាត់មកយកចេញ តែខ្ញុំចាំគាត់ជិត30នាទី ទើបគាត់យកចេញដោយមិនមានពាក្យសូមទោសសូម្បីមួយម៉ាត់ ខ្ញុំក៏មិនចង់មានបញ្ហាក៏ខ្ជិលនិយាយអីបានត្រឹមមើលគាត់ជិះចេញទៅ។ លើកទី2 គាត់នៅតែយកមកចតដ៏ដែល អស់រយៈពេលច្រើនថ្ងៃ ម្តងនេះខ្ញុំក៏ចាំគាត់មកយកឡាននិងចេញទៀតចាំជិតមួយម៉ោង ទៅហៅផង ប្រាប់មេសន្តិសុខបុរីអោយទៅហៅផងក៏មិនចេញមក ស្រាប់តែគេចេញមកគេរអ៊ូដាក់ខ្ញុំ ខ្ញុំក៏សួរថាមិចបានចេះតែយកមកដាក់មុខផ្ទះខ្ញុំព្រោះខ្ញុំត្រូវការចេញចូល? ចម្លើយគេតបថា “ផ្ទះខ្ញុំអត់មានកន្លែងដាក់” ខ្ញុំសួរវិញថា “បងអត់កន្លែងដាក់មកដាក់មុខផ្ទះខ្ញុំចឹងខ្ញុំចេញមិចរួច” គេឆ្លើយ …