ព្រះអើយ អត់ដឹងសោះខំដាក់របស់នេះក្នុងផ្ទះគិតថាការពារមានអីចុងក្រោយទើបដឹងការពិតឈឺចិត្តនិយាយមិនចេញ …មានវីដេអូ
រឿងហួសចិត្តមួយបានកើតឡើងលើបុរសម្នាក់ជាជនជាតិខ្មែរ ក្នុងនោះគាត់បានប្រាប់សារព័ត៌មានថា ដំបូងឡើយគាត់បានដាក់កាមេរ៉ាសុវតិ្ថភាពគ្រប់ជ្រុងជ្រោយនៃផ្ទះរបស់គាត់ លុះដល់ថ្ងៃមួយគាត់បានចាប់អារម្មណ៍ចង់ចូលក្នុងក្រុម១៨+តាមតេឡេក្រាម(Telegram)របស់វៀតណាម គាត់ក៏បានចូលទៅក្នុងក្រុមនោះ។ ហើយបុរសដដែលនោះបានបន្តថា ក្រុមទាំងនោះបែងចែកជា៣ប្រភេទ ហើយក្រុមនីមួយៗមានតម្លៃខុសៗគ្នាដំបូងគាត់ចូលក្រុមវីអាយភី២ទេ តែគាត់ថាវាដូចមិនសូវមានរឿងចាប់អារម្មណ៍គាត់ក៏បានបន្តថែមលុយចូលក្រុមវីអាយភី១ដែលមានតម្លៃជាង១០០ដុល្លារ ។ បន្ទាប់ពីគាត់បានចូលក្នុងក្រុមវីអាយភី១រួចធ្វើអោយលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពោលគឺលោកបានឃើញនៅវីដេអូរបស់ខ្លួនដែលឡើងឋានសួគ៍ជាមួយប្រពន្ធនៅក្នុងផ្ទះតាមកញ្ជក់កាមេរ៉ាសុវតិ្ថភាពដែលលោកបានរៀបចំគ្រុបជ្រុងជ្រោយនៅក្នុងផ្ទះរបស់ខ្លួនបែកធ្លាយខ្ទេចគ្មានសល់។ លោកបានបញ្ជាក់ថាកាមេរ៉ានោះគាត់បានតម្លើងដាក់ទុកនៅក្នុងផ្ទះក្នុងគោលបំណងគឺមើលការសុវត្ថិភាពក្នុងផ្ទះហើយងាយស្រួលមើលកូនពីចម្ងាយខ្លាចមានរឿងអ្វីកើតឡើង។ ដោយលោកគិតថាកាមេរ៉ានេះមើលតែ២នាក់ប្តីប្រពន្ធទើបគាត់ធ្វើរឿងបែបនេះជារឿយនៅក្នុង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក បន្ទប់គេង និងកន្លែងផ្សេងៗទៀតដែលពួកគេតែងតែធ្វើរឿងនេះ។ ហើយលោកពិតជាមិននឹកស្មានសោះថាបុរសខ្សែវីដេអូរបស់គាត់ហើយនឹងប្រពន្ធត្រូវបានបែកធ្លាយចូលទៅក្នុងក្រុម១៨+តាមតេឡេក្រាម(Telegram)របស់វៀតណាមបែបនេះទេ។ …