សុំអ្នកភ្លេងចាក់បទញាក់ Remix មិនបាន សាច់ញាតិកូនក្រមុំ ធ្វើឲ្យកម្មវិធីមង្គលការផ្អើល រត់ព្រាត
កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីផ្អើលឆោឡោពេញរោងការមួយកន្លែង បន្ទាប់ពីសាច់ខាងកូនក្រមុំយកកែវគ.ប់ទៅលើក្រុមតន្រ្តីសម័យ ដោយសារតែខឹងមេការក្រុមតន្ត្រីមិនបានធ្វើតាមសំណើររបស់ខ្លួន ចាក់បទចម្រៀងញាក់ Remix។ ប្រភពព័ត៌មានពីភ្ញៀវបានឱ្យដឹងថា នៅយប់មុនពេលកើតហេតុ គេសង្កេតឃើញភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ បាននាំគ្នាទៅចូលរួមហូបអាហារក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនក្រមុំមួយកន្លែងដែលឪពុកមាន ឈ្មោះ ម៉ុន ប្រពន្ធឈ្មោះ ចែថា។ លុះនាំគ្នាហូបតាំងពីល្ងាច រហូតដល់វេលាម៉ោង០៩យប់ ស្រាប់តែបងប្រុសបង្កើតរបស់កូនក្រមុំទៅនិយាយជាមួយមេការក្រុមតន្ត្រី …